• ខ្មែរ
  • EN
  • Shape

    សំណួរដែលសួរញឹកញាប់

    ការិយាល័យឥណទានកម្ពុជា ទទួលខុសត្រូវក្នុងការកត់ត្រា រក្សាទុក និងធ្វើបច្ចុប្បន្នភាពរាល់កំណត់ត្រារបស់អតិថិជនសេវាហិរញ្ញវត្ថុទាំងអស់នៅក្នុងប្រទេសកម្ពុជា។ ព័ត៌មាននឹងត្រូវបានប្រើប្រាស់ដោយមីក្រូហិរញ្ញវត្ថុ និងធនាគារដើម្បីវាយតម្លៃហានិភ័យនៃការផ្តល់ប្រាក់កម្ចីដល់អតិថិជនដោយការវិភាគលើកំណត់ត្រានៃការសងត្រលប់របស់អតិថិជន។ កំណត់ត្រាល្អជាងដែលអតិថិជនមាន ហានិភ័យទាបក្នុងការផ្តល់ប្រាក់កម្ចីដល់ពួកគេ។ សរុបមក ប្រសិនបើអតិថិជនមានកំណត់ត្រាឥណទានល្អ វាងាយស្រួលសម្រាប់ពួកគេក្នុងការខ្ចីប្រាក់។

    ឯកសារតម្រូវ

    ឯកសារសម្គាល់ខ្លួន ៖

    •  អត្តសញ្ញាណប័ណ្ណឬ លិខិតឆ្លងដែន ឬ សំបុត្រកំណើត + លិខិតបញ្ជាក់អត្តសញ្ញាណ
    •  សៀវភៅគ្រូសារ /សៀវភៅស្នាក់នៅ
    •  ឯកសារបញ្ជាក់ប្រាក់ចំណូល៖
    •  ចំណូលពីប្រាក់ខែ៖
    •  កិច្ចសន្យាការងារឬ កាតសម្គាល់ខ្លួនកន្លែងការងារ
    •  របាយការណ៍ប្រាក់បៀវត្សន៍៣ខែចុងក្រោយឬ របាយការណ៍ធនាគារ៣ខែចុងក្រោយ ចំណូលពីប្រាក់ខែ៖
    •  កិច្ចសន្យាជួល ឬ ឯកសារបញ្ជាក់កម្មសិទ្ធិអាជីវកម្ម
    •  ប័ណ្ណប៉ាតង់/ ច្បាប់ធ្វើអាជីវកម្ម (ប្រសិនបើមាន)
    •  លិខិតបញ្ជាក់ពីអាជ្ញាធរពាក់ព័ន្ធ (ប្រសិនបើមាន)
    •  វិក្កយបត្រចំណូល-ចំណាយ (ប្រសិនបើមាន) ឯកសារបញ្ជាក់ប្រាក់ចំណាយ៖
    •  វិក្កយបត្រ ទឹក + ភ្លើង (សម្រាប់រយៈពេល៣ខែចុងក្រោយ)

    វាពិបាកក្នុងការឆ្លើយសំណួរនេះថាតើអ្នកអាចស្នើកម្ចីច្រើនបំផុតបានប៉ុន្មាន សម្រាប់ពេលនេះ។ យើងត្រូវសិក្សាពីចំណូល ការចំណាយ និងប្រភេទនៃអចលនទ្រព្យដែលអ្នកនឹងទិញ ឬកែលម្អ។ ទោះជាយ៉ាងណាក៏ដោយ សម្រាប់កម្ចីទិញផ្ទះ យើងខ្ញុំអាចជម្រាបជូនថា ត្រៀមប្រាក់បំរុង ពី 25% ទៅ 40% នៃចំនួនសរុបនៃផ្ទះដែលអ្នកចង់ទិញ ។ សម្រាប់កម្ចីលម្អគេហដ្ឋាន ឬកម្ចីសាងសង់ អ្នកអាចយកបាន 100% នៃចំនួនគម្រោងរបស់អ្នក ។

    អ្នកយកប្រាក់កម្ចីផ្សេងទៀតសម្រាប់ប្រើប្រាស់ផ្ទាល់ខ្លួន ដែលហៅថា កម្ចីអចលនទ្រព្យធានា និងសម្រាប់គោលបំណងអាជីវកម្ម ហៅថា កម្ចីបង្កើនចំណូល។ ប្រសិនបើអ្នកជាអតិថិជនដែលប្រើសេវាកម្ចីរបស់ ហ្វឺស ហ្វាយនែន លោកអ្នកអាចកម្ចីបន្ថែម ដោយមិនតម្រូវឱ្យបង់ផ្តាច់ប្រាក់កម្ចីដែលមានស្រាប់ ប្រសិនបើសមត្ថភាពទូទាត់ និងអចលនវត្ថុបញ្ចាំរបស់លោកអ្នកត្រូវបានអនុញ្ញាត។

    ផ្ទះមួយមានសារៈសំខាន់ណាស់សម្រាប់គ្រួសារនីមួយៗ។ ការបាត់បង់ផ្ទះស្ទើរតែដូចបាត់បង់អ្វីៗទាំងអស់។ ដូច្នេះហើយ ការទិញធានារ៉ាប់រងអគ្គីភ័យនឹងជួយអ្នក ប្រសិនបើអ្នកនឹងប្រឈមមុខនឹងសោកនាដកម្មនេះ។ ទោះជាយ៉ាងណាក៏ដោយ ហ្វឺស ហ្វាយនែន ជួយសម្រួលដល់អតិថិជនរបស់យើងក្នុងការទិញធានារ៉ាប់រងអគ្គីភ័យ។

    ហ្វឺស ហ្វាយនែនផ្តល់សេវាកម្ចីដូចជា៖

    •  កម្ចីទិញផ្ទះ
    •  កម្ចីសាងសង់ផ្ទះ
    •  កម្ចីកែលម្អគេហដ្ឋាន
    •  កម្ចីទិញដី
    •  កម្ចីអចលនទ្រព្យធានា
    •  កម្ចីបង្កើនចំណូល

    អ្នកអាចមកកាន់សាខាណាមួយរបស់យើងដោយផ្ទាល់ ឬទូរស័ព្ទមកយើងតាមរយៈលេខ Hotline របស់យើង (093 666635)។ ដើម្បីស្នើសុំប្រាក់កម្ចីតាមរយៈទំព័រស្នើសុំប្រាក់កម្ចីតាមគេហទំព័ររបស់យើង (ខាងក្រោមនេះជា …)។ បុគ្គលិកជួរមុខរបស់យើងនឹងសួរអ្នកសម្រាប់ព័ត៌មានផ្ទាល់ខ្លួនមួយចំនួន និងបញ្ជូនពត៌មានលោកអ្នកទៅកាន់មន្ត្រីប្រឹក្សាឥណទានដែលមានវិជ្ជាជីវៈត្រឹមត្រូវដើម្បីប្រឹក្សាជាមួយលោកអ្នកអំពីសេវាកម្ចីដែលលោកអ្នកត្រូវការ។ លោកអ្នកក៏អាចស្នើសុំប្រាក់កម្ចីតាមរយៈទំព័រ Facebook ឬគេហទំព័ររបស់យើងពីស្មាតហ្វូនរបស់លោកអ្នកផងដែរ។

    អ្នកអាចសងប្រាក់កម្ចី First Finance តាមរយៈភ្នាក់ងារវីង ឬ True Money ដោយមិនគិតថ្លៃដោយបង្ហាញព័ត៌មាននៅលើកាតអតិថិជនរបស់អ្នក។

    ប្រសិនបើប្រាក់កម្ចីរបស់អ្នកគិតជាដុល្លារអាមេរិក ($) អ្នកត្រូវសងជាដុល្លារអាមេរិកតាមរយៈលេខកូដខាងក្រោម៖

    +លេខកូដ (វីង)៖ ១១២០

    +លេខកូដ (True Money)៖ ១១២០

    ប្រសិនបើប្រាក់កម្ចីរបស់អ្នកជាប្រាក់រៀល អ្នកត្រូវសងជាប្រាក់រៀលតាមរយៈលេខកូដខាងក្រោម៖

    +លេខកូដវីង៖ ១១២១

    +លេខកូដ (True Money)៖ ១១២០

    ប្រសិនបើអ្នកបាត់កាតសម្គាល់អតិថិជន ហ្វឺស ហ្វាយនែម របស់លោកអ្នក លោកអ្នកអាចស្នើសុំបុគ្គលិករបស់យើងដែលទទួលខុសត្រូវលើប្រាក់កម្ចីរបស់លោកអ្នកដើម្បីធ្វើកាតថ្មី ឬលោកអ្នកអាចទៅកាន់សាខារបស់យើងដែលនៅជិតលោកអ្នកដោយផ្ទាល់ដើម្បីធ្វើសំណើ។

    ប្រសិនបើលោកអ្នកមានអារម្មណ៍ថាលោកអ្នកមិនអាចបង់ប្រាក់ទាន់ពេលវេលាទេ លោកអ្នកគួរតែទាក់ទងបុគ្គលិករបស់យើងដែលទទួលខុសត្រូវលើប្រាក់កម្ចីរបស់លោកអ្នកឱ្យបានឆាប់តាមដែលអាចធ្វើទៅបានយ៉ាងហោចណាស់មួយសប្តាហ៍មុនថ្ងៃសងបំណុលដើម្បីពិគ្រោះយោបល់សម្រាប់ដំណោះស្រាយសមស្រប។

    ប្រសិនបើលោកអ្នកមានអារម្មណ៍ថាលោកអ្នកមិនអាចបង់ប្រាក់ទាន់ពេលទេ លោកអ្នកគួរតែទាក់ទងបុគ្គលិករបស់យើងដែលទទួលខុសត្រូវលើប្រាក់កម្ចីរបស់លោកអ្នកឱ្យបានឆាប់តាមដែលអាចធ្វើទៅបានយ៉ាងហោចណាស់មួយសប្តាហ៍មុនថ្ងៃសងបំណុលដើម្បីពិគ្រោះយោបល់សម្រាប់ដំណោះស្រាយសមស្រប។

    លោកអ្នកអាចធ្វើការសងវិញមួយផ្នែកក្នុងបរិមាណណាមួយតាមកាលវិភាគសងត្រលប់របស់លោកអ្នកក្នុងរយៈពេលកំណត់ (3 ឆ្នាំដំបូង) នៃរយៈពេលប្រាក់កម្ចីរបស់លោកអ្នកដោយគ្មានការពិន័យ ប៉ុន្តែសមតុល្យដែលនៅសល់របស់លោកអ្នកមិនគួរតិចជាង 50% នៃប្រាក់កម្ចីដើមសរុបរបស់លោកអ្នកនោះទេ។ បន្ទាប់ពីរយៈពេលនៃការកំណត់ លោកអ្នកអាចសងប្រាក់ដើមនៃប្រាក់កម្ចីរបស់លោកអ្នកក្នុងចំនួនទឹកប្រាក់ណាមួយដោយគ្មានការពិន័យ។ ទោះយ៉ាងណាក៏ដោយ ប្រសិនបើលោកអ្នកចង់បង់ផ្តាច់ប្រាក់កម្ចីរបស់លោកអ្នកក្នុងអំឡុងពេលដែលបានកំណត់ លោកអ្នកត្រូវជូនដំណឹងដល់ ហ្វឺស ហ្វាយនែន ឲ្យបានបីខែជាមុន ហើយលោកអ្នកនឹងត្រូវពិន័យត្រឹម 3% នៃចំនួនប្រាក់កម្ចីដែលនៅសល់។ ប្រសិនបើលោកអ្នកបង់ផ្តាច់ប្រាក់កម្ចីរបស់លោកអ្នកបន្ទាប់ពីរយៈពេលដែលបានកំណត់របស់លោកអ្នក លោកអ្នកក៏ត្រូវបានតម្រូវឱ្យជូនដំណឹងដល់ ហ្វឺស ហ្វាយនែន ឲ្យបានបីខែជាមុនផងដែរ ប៉ុន្តែលោកអ្នកនឹងមិនត្រូវបានពិន័យសូម្បីតែមួយសេននោះឡើយ។

    ហ្វឺស ហ្វាយនែន រីករាយផ្តល់ការប្រឹក្សាដោយឥតគិតថ្លៃលើការផ្ទេរកម្មសិទ្ធិទាំងប្លង់រឹង និងប្លង់ទន់ ការជ្រើសរើសបុរីស្របច្បាប់ និងដីឡូតិ៍។ លោកអ្នកអាចពិគ្រោះជាមួយបុគ្គលិកដែលមានជំនាញរបស់យើងទល់មុខគ្នា ឬជាមួយសេវាកម្មអតិថិជនរបស់យើង។ (Hotline: 093 6666 35)

    លោកអ្នកអាចទទួលបានប្រាក់កម្ចីបន្ថែមដោយស្នើសុំបុគ្គលិករបស់យើងដែលទទួលខុសត្រូវលើប្រាក់កម្ចីរបស់លោកអ្នក។ សំណើរបស់លោកអ្នកនឹងត្រូវបានអនុម័ត ប្រសិនបើលោកអ្នកមានលទ្ធភាពក្នុងការទូទាត់សងសមស្របជាមួយគ្រប់លក្ខខណ្ឌនៃប្រាក់កម្ចី ជាពិសេសប្រសិនបើលោកអ្នកមានប្រវត្តិបង់សងល្អ។

    លោកអ្នកអាចទំនាក់ទំនងតាម Hotline: 093 6666 35

    ផ្តល់សិទ្ធិឱ្យអតិថិជន៖

    1. បដិសេធផលិតផល/សេវាកម្មដែលបានផ្តល់ជូននៅដំណាក់កាលណាមួយ (ផ្អែកលើលក្ខខណ្ឌ និងកិច្ចព្រមព្រៀង)

    2. ស្វែងយល់ពីលក្ខណៈទាំងអស់នៃផលិតផល និងសេវាកម្ម និងលក្ខខណ្ឌលើកិច្ចព្រមព្រៀងប្រាក់កម្ចី និងកិច្ចសន្យាបញ្ចាំ មុនពេលចុះហត្ថលេខា និងផ្តិតស្នាមមេដៃ។

    3. ទទួលកិច្ចសន្យាខ្ចីប្រាក់ កិច្ចសន្យាបញ្ចាំ និងកាលវិភាគសងត្រលប់ក្រោយទទួលបានប្រាក់កម្ចី។

    4. មានការគោរពដោយយុត្តិធម៌ និងដោយគ្មានការរើសអើងក្នុងកាលៈទេសៈណាមួយ។

    5. ព័ត៌មានសម្ងាត់ និងឯកជនភាពផ្ទាល់ខ្លួនត្រូវបានបង្ហាញ ប្រសិនបើវានឹងមានតម្រូវការប្រើជាមួយភាគីទីបី។

    6. អាចធ្វើពាក្យបណ្តឹងលើផលិតផល សេវាកម្ម ឬដំណើរការណាមួយដែលផ្ទុយពីកិច្ចព្រមព្រៀង។

    កាតព្វកិច្ចរបស់អតិថិជន

    1. រក្សាទុកឯកសារទាំងអស់ដែលផ្តល់ដោយ ហ្វឺស ហ្វាយនែន នៅកន្លែងដែលមានសុវត្ថិភាព និងងាយស្រួលដកយកប្រើប្រាស់។

    2. ផ្តល់ព័ត៌មានពិត និងគួរឲ្យទុកចិត្តបំផុត

    3. អនុវត្តតាមលក្ខខណ្ឌទាំងអស់នៅក្នុងកិច្ចសន្យាប្រាក់កម្ចី កិច្ចសន្យាបញ្ចាំ និងឯកសារផ្សេងទៀតដែលទាក់ទងនឹងប្រាក់កម្ចី។

    • អគារលេខ២៩៦ ផ្លូវ២៧១ សង្កាត់ទួលទំពូង២ ខណ្ឌចំការមន រាជធានីភ្នំពេញ លេខទំនាក់ទំនង : 023 997 937​ / 093 666 635
    • ផ្ទះលេខ៥៤ ផ្លូវជាតិលេខ៣ ភូមិព្រៃកី សង្កាត់ពងទឹក ខណ្ឌដង្កោ រាជធានីភ្នំពេញ (ក្នុងបុរីពិភពថ្មីគម្រោងទី២) លេខទំនាក់ទំនង : 093 666 201
    • សាខាអង្គស្នួល៖ ភូមិទម្លាប់ខ្ពស់ត្បូង ឃុំដំណាក់អំពិល ស្រុកអង្គស្នួល ខេត្តកណ្តាល លេខទំនាក់ទំនង : 081 512 171
    • ផ្លូវជាតិលេខ ៤ ភូមិរលាំងសង្កែ សង្កាត់សុព័រទេព ក្រុងច្បារមន ខេត្តកំពង់ស្ពឺ លេខទំនាក់ទំនង : 016 824 626
    • ផ្លូវជាតិលេខ ៣ ភូមិកាយៀវ ឃុំជង្រុក ស្រុកគងពិសី ខេត្តកំពង់ស្ពឺ លេខទំនាក់ទំនង : 095 774 998
    • ផ្លូវជាតិលេខ ៣ ភូមិស្វាយធំ សង្កាត់ក្រាំងអំពិល ក្រុងកំពត ខេត្តកំពត  លេខទំនាក់ទំនង : 033 932 622 / 093 666 084
    • ផ្លូវជាតិលេខ២ ភូមិស្មៅខ្ចី ឃុំត្រពាំងសាប ស្រុកបាទី ខេត្តតាកែវ  លេខទំនាក់ទំនង : 096 65 63 698
    • ផ្លូវជាតិលេខ២ ភូមិពេជចង្វា ឃុំបឹងត្រាញ់ខាងជើង ស្រុកសំរោង ខេត្តតាកែវ  លេខទំនាក់ទំនង : 088 49 88 795 / 069 817 997
    • ផ្ទះលេខB10 ផ្លូវជាតិលេខ5 ភូមិផ្សារកណ្ដាល ឃុំផ្សារកណ្ដាល ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ  លេខទំនាក់ទំនង : 098 666 349
    • ផ្លូវជាតិលេខ6A ភូមិចុងកៅស៊ូ សង្កាត់ស្លក្រាម ក្រុងសៀមរាប​ ខេត្តសៀមរាប  លេខទំនាក់ទំនង : 063 963 967
    • បុរីពិភពថ្មី ផ្ទះលេខ177 ផ្លូវព្រះកេតុមាលា ក្រុងកំពង់ចាម ខេត្តកំពង់ចាម  លេខទំនាក់ទំនង : 042​ 942 946 15B,
    • ផ្លូវជាតិលេខ៥ សង្កាត់ស្វាយប៉ោ ក្រុងបាត់ដំបង ខេត្តបាត់ដំបង លេខទំនាក់ទំនង : 053​ 952 953
    • ភូមិភ្នំតូច ឃុំពេជ្រចិន្ដា ស្រុកភ្នំព្រឹក ខេត្តបាត់ដំបង  លេខទំនាក់ទំនង : 093 666 104