• ខ្មែរ
  • EN
  • Shape

    ស៊ីម សេនាជាតិ

    ប្រធាននាយកប្រតិបត្តិ

    លោក ស៊ីម សេនាជាតិ បានបញ្ចប់ការសិក្សាថ្នាក់​បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកគ្រប់គ្រង​អាជីវកម្ម និង​បញ្ចប់ការសិក្សាផ្នែកគណនេយ្យ និង​ហិរញ្ញវត្ថុ​ក្នុង​​ឆ្នាំ ១៩៩៤ ។ ចាប់តាំងពីឆ្នាំ ១៩៩៥ មក លោក​បានចូលរួមវគ្គបណ្តុះបណ្តាលជា​ច្រើន​ ពាក់​ពន្ធ័ និងការគ្រប់គ្រង និងប្រតិបត្តិការមីក្រូ​ហិរញ្ញវត្ថុ ។ លោកក៏ត្រូវបានទទួលស្គាល់ជាគ្រូបង្គោល​​​​មីក្រូ​ហិរញ្ញវត្ថុ​ដោយ ADBI និង TDLC របស់​ធានាគារ​​ពិភព​លោក និង UNCDF ។
    លោកធ្លាប់បានធ្វើការងារជាច្រើនក្នុងវិស័យធនាគារ និងបានចាប់ផ្តើមបំពេញការងារជាមួយប្រាសាក់ចាប់​តាំងពីឆ្នាំ ១៩៩៥ ក្នុងតួនាទីជាមន្ត្រីឥណទាន និង​ត្រូវបានតំឡើងឋានៈ ក្នុងមុខតំណែងផ្សេងៗ​ជាច្រើន ដូចជា គណនេយ្យករ នាយកសាខា គ្រូ​​បង្គោលផ្នែកកម្មវិធី MB អ្នកត្រួតពិនិត្យ និង​នាយក​ហិរញ្ញវត្ថុ ។ ចាប់ពីពាក់កណ្តាល​ឆ្នាំ ២០០២ មក​លោកបម្រើការងារក្នុងតួនាទីជា​នាយសាខា នាយក​​​​ប្រតិបត្តិការ និង​ជាអនុប្រធាន​​​នាយក​ប្រតិបត្តិនៅ​​​គ្រឹះស្ថានមួយផ្សេងទៀត មុន​នឹង​​​ចូល​​មកបម្រើ​​ការងារ ជាប្រធាននាយកប្រតិបត្តិ​គ្រឹះស្ថាន​​​មីក្រូ​ហិរញ្ញវត្ថុប្រាសាក់នៅចុងឆ្នាំ ២០០៣ រហូត​​​មកដល់ដើមឆ្នាំ ២០២២។
    ​បច្ចុប្បន្ន​លោក​​មាន​តួនាទី​​​​​ជាអភិបាល និងជាប្រធាននាយកប្រតិបត្តិ​គ្រឹះស្ថាន​​​​មីក្រូហិរញ្ញវត្ថុ ហ្វឺស ហ្វាយនែន ។

    ជា ហាង

    អនុប្រធាននាយកប្រតិបត្តិ

    លោក ជា ហាង បានបញ្ចប់បរិញ្ញាបត្រជាន់ខ្ពស់ផ្នែកគ្រប់គ្រងអាជីវកម្ម និងបញ្ចប់ថ្នាក់បរិញ្ញាបត្រ​គណនេយ្យ និងហិរញ្ញវត្ថុ។ លោកមានបទពិសោធន៍ជាច្រើនខាងផ្នែកហិរញ្ញវត្ថុ គណនេយ្យ លទ្ធកម្ម ​ការគ្រប់គ្រងធនធានមនុស្ស ឥណទាន ​សេវា​ធនាគារ គោលនយោបាយអង្គភាព ច្បាប់ អភិបាល​កិច្ចអាជីវកម្ម យុទ្ធសាស្ត្រអាជីវកម្ម ផែនការ​អាជីវកម្ម និងការគ្រប់គ្រងគម្រោង ។
    លោកធ្លាប់បានបម្រើការងារក្នុងតួនាទី​​ជាច្រើន ដូច​ជា​​​​​ប្រធានផ្នែកហិរញ្ញវត្ថុ និងរដ្ឋបាល អ្នកប្រឹក្សាជាន់​​​​​ខ្ពស់​​ផ្នែកលទ្ធកម្មហិរញ្ញវត្ថុ និង​​​​​រដ្ឋបាល ប្រធានក្រុម​​​ប្រឹក្សាភិបាលរបស់ គ្រឹះស្ថាន​​មីក្រូ​ហិរញ្ញវត្ថុ​​​​​ប្រាសាក់ នាយក​ប្រតិបត្តិ និង​ប្រធាន​​​​នាយក​ដ្ឋាន​​​​​ជាន់​ខ្ពស់ផ្នែក​យុទ្ធសាស្ត្រ និង​​ផែនការ​​​​អាជីវកម្ម ហើយលោក​ត្រូវបាន​តម្លើង​តំណែង ជាប្រធាន​នាយក​ប្រតិបត្តិ​ទទួលបន្ទុក​ផ្នែកយុទ្ធសាស្ត្រ និង​ផែនការ​អាជីវកម្ម។ លោក​ក៏ជាប្រធាន​ក្រុម​ប្រឹក្សា​ភិបាល​របស់​​​ក្រុមហ៊ុន​​បុគ្គលិក​​​ប្រាសាក់ (PSCo) និង​ ជា​​ប្រធាន​ក្រុម​ប្រឹក្សា​​ភិបាល​របស់បរធនបាលកិច្ច​​ហិរញ្ញវត្ថុ​ប្រាសាក់ ។
    បច្ចុប្បន្ន​លោក​កាន់​​តួនាទី​​ជា​អនុប្រធាន​នាយក​ប្រតិបត្តិ និង​ជា​អភិបាល​របស់​គ្រឹះស្ថាន​មីក្រូ​ហិរញ្ញវត្ថុ ហ្វឺស ហ្វាយនែន ។

    នាង សុខឃីម

    នាយកប្រតិបត្តិគ្រប់គ្រងហានិភ័យ

    លោក នាង សុខឃីម បានបញ្ចប់ការសិក្សាថ្នាក់​ បរិញ្ញាបត្រ​ជាន់ខ្ពស់ផ្នែកគ្រប់គ្រង និងជាគ្រូបង្គោល ​​មីក្រូហិរញ្ញវត្ថុ ​ដែលទទួលស្គាល់ដោយ ADBI, TLDC របស់ធនាគារពិភពលោក និង UNCDF ។ លោក​បានបញ្ចប់ថ្នាក់បរិញ្ញាបត្រវិទ្យាសាស្ត្រ​ក្សេត្យ​សាស្ត្រ​នៅឆ្នាំ ១៩៩៧ ។ លោកបានចូលរួមវគ្គ​បណ្តុះ​​បណ្តាលជាច្រើន ទាក់ទងនឹងប្រតិបត្តិការ​មីក្រូ​ហិរញ្​ញវត្ថុ និង​វគ្គបណ្តុះបណ្តាលផ្សេងៗទៀត​ផងដែរ។ លោកមានបទពិសោធន៍ច្រើន​ជាង ២០ឆ្នាំ ក្នុង​​​វិស័យមីក្រូ​ហិរញ្ញវត្ថុ​​ ដោយចាប់ផ្តើមពីតួនាទីជា​មន្ត្រីឥណទាន ក្នុង​ឆ្នាំ ១៩៩៨ ហើយត្រូវបាន​ដំឡើង​​តួនាទី​ជាបន្ត​បន្ទាប់ ​​​ជាសវនករផ្ទៃក្នុង សវនករ​​​ផ្ទៃក្នុង​ជាន់ខ្ពស់ នាយករងប្រតិបត្តិការ នាយក​​រង​​ឥណទាន និង​ជា​​​នាយ​ក​​​ឥណទាន ។ លោក​​ត្រូវ​បាន​ដំឡើង​តួនាទី ជា​នាយក​ប្រតិបត្តិ​​ទទួល​​​បន្ទុក​​​អាជីវកម្ម​ចាប់​តាំងពីឆ្នំា ២០១០ រហូត​​​មក​​ដល់ដើមឆ្នាំ ២០២២។ បច្ចុប្បន្ន​​នេះ​​ លោកមាន​​តួនាទី​​ជានាយក​ប្រត្តិបត្តិ​​គ្រប់គ្រង​​​​​​​​​ហានិភ័យ​​​​ នៃ​គ្រឹះស្ថាន​​មីក្រូហិរញ្ញ​វត្ថុ ហ្វឺស ហ្វាយ​​​នែន។

    យ៉ាង គឹមស្រេង

    នាយកប្រតិបត្តិគ្រប់គ្រងហិរញ្ញវត្ថុ

    លោក យ៉ាង គឹមស្រេង បានបញ្ចប់បរិញ្ញាបត្រជាន់ខ្ពស់​ផ្នែក​គ្រប់គ្រងអាជីវកម្មឯកទេសធនាគារ និង​ហិរញ្ញវត្ថុ និងបានបញ្ចប់ថ្នាក់បរិញ្ញាបត្រ​គណនេយ្យ​ ​និង​បញ្ចប់​ការសិក្សា ថ្នាក់​ប្រកាស​នីយបត្រជាន់​​​ខ្ពស់​​បច្ចេកទេស​​ធនាគារ ។ លោក​មាន​បទពិសោធន៍ ច្រើនឆ្នាំក្នុង​ផ្នែក​​ហិរញ្ញវត្ថុ គណនេយ្យ ហិរញ្ញកិច្ច លទ្ធកម្ម និង​សេវាកម្ម​ធនាគារ។ លោក​បាន​ចូល​រួមក្នុង​វគ្គ​បណ្តុះ​បណ្តាល​ជាច្រើន ដែល​ទាក់​ទង​នឹង​វិស័យ​មីក្រូ​​ហិរញ្ញវត្ថុ​ទាំង​​​នៅ​ក្នុងស្រុក និងអន្តរជាតិ ទាំង​តំបន់អាស៊ី និង​អឺរ៉ុប។ លោកមានបទពិសោធន៍ច្រើនជាង ២៣​ឆ្នាំ នៅ​ក្នុង​​វិស័យធនាគារ និងមីក្រូហិរញ្ញវត្ថុ​ ។ លោក​​បានចំណាយពេលជាង ១៦ឆ្នាំ ក្នុងតួនាទី​ជា​មន្ត្រីជាន់ខ្ពស់ ។ លោកចាប់ផ្តើមពីតួនាទីជា​គណនេយ្យករ​​នៅប្រាសាក់ ក្នុងឆ្នាំ ១៩៩៨ ហើយ​​ត្រូវបានតំឡើងតំណែងជា​បន្តបន្ទាប់​ ពី​ប្រធា​ន​​​​គណនេយ្យ ប្រធានផ្នែក​គាំទ្រ​​មីក្រូប៊ែងឃឺ អនុ​ប្រធាន​​នាយកដ្ឋាន​ហិរញ្ញវត្ថុ នាយក​​​​​នាយកដ្ឋាន​ហិរញ្ញវត្ថុ ។ ​​លោក​ត្រូវ​​បាន​ដំឡើងតួនាទី ជា​នាយក​ជាន់ខ្ពស់​នាយក​ដ្ឋាន​ហិរញ្ញវត្ថុ ចាប់ពី​​ឆ្នាំ​២០១៧​ ដល់ដើម​ឆ្នាំ ២០២២ ។ បច្ចុប្បន្ន​លោកកាន់តួនាទីជា​​នាយកប្រតិបត្តិគ្រប់​គ្រងហិរញ្ញវត្ថុ នៃគ្រឹះស្ថាន​មីក្រូ​ហិរញ្ញវត្ថុ ហ្វឺស ហ្វាយ​នែន ។

    សាយ សូនី

    នាយកប្រតិបត្តិគ្រប់គ្រងទីផ្សារ

    លោក សាយ សូនី បានបញ្ចប់ការសិក្សាថ្នាក់​បរិញ្ញាបត្រជាន់ខ្ពស់ផ្នែកគ្រប់គ្រង​​អាជីវកម្ម និង​ជា​​គ្រូបង្គោល​មីក្រូហិរញ្ញវត្ថុ ដែល​ទទួល​ស្គាល់​​​​​ដោយ ADBI, TLDC របស់ធនាគារ​ពិភព​លោក និង UNCDF ។ លោក​ក៏បាន​បញ្ចប់​​​​ថ្នាក់​បរិញ្ញាបត្រ​គ្រប់គ្រងទីផ្សារ ហើយ​លោកបាន​ចូល​រួម​វគ្គបណ្តុះបណ្តាល​ជាច្រើន​​ទាំង​​​​នៅ​តំបន់​​​អាស៊ី និង​​អឺរ៉ុបទាក់ទងនឹង​ប្រតិបត្តិការ​​​​​​​មីក្រូ​ហិរញ្ញវត្ថុ ការ​អភិវឌ្ឍ​ផលិតផល ការ​គ្រប់​គ្រង​​​​​​​អតិថិជន និង​ការ​គ្រប់គ្រង​ទីផ្សារ ។ លោក​មាន​បទពិសោធន៍ជាង ២០ឆ្នាំ លើការ​​​​គ្រប់គ្រង​​គម្រោង ការគ្រប់គ្រង​ទីផ្សារ ការអភិវឌ្ឍ​ន៍ ផលិតផល និង​ការ​គ្រប់គ្រង​ទាំងក្នុង​វិស័យ​​ឯកជន ការងារ​សង្គម និងមីក្រូហិរញ្ញវត្ថុ ។ លោកបានចូល​រួម​​បម្រើការងារនៅប្រាសាក់ក្នុងដើមឆ្នាំ ២០០៥ ក្នុង​​តួនាទីជាប្រធានផ្នែកទីផ្សារ និង​ត្រូវ​បាន​តំឡើង​​តួនាទី​​ជានាយកគ្រប់គ្រងទីផ្សារ ក្នុងឆ្នាំ ២០០៧ ។ លោកត្រូវបានតំឡើងតួនាទីជានាយក​ប្រតិបត្តិ​​ទទួល​​​​​បន្ទុកទីផ្សារ ចាប់​ពីឆ្នាំ ២០១០ រហូត​មក​​ដល់ដើមឆ្នាំ ២០២២ ។ បច្ចុប្បន្ន​លោក​កាន់​​តួនាទី​ជា​នាយក​​ប្រតិបត្តិ​​គ្រប់គ្រង​ទីផ្សារ​ នៃ​គ្រឹះស្ថាន ​​​​មីក្រូ​ហិរញ្ញវត្ថុ ហ្វឺស ហ្វាយនែន ។

    ជួប វាសនា

    នាយកប្រតិបត្តិគ្រប់គ្រងប្រតិបត្តិការ

    លោក ជួប វាសនា បានបញ្ចប់ថ្នាក់បរិញ្ញាបត្រ​ជាន់​ខ្ពស់ផ្នែកគ្រប់គ្រង​​អាជីវកម្ម និង​បរិញ្ញាបត្រ​​សេដ្ឋកិច្ច ឯកទេស​ហិរញ្ញវត្ថុ និង​ធនាគារ ។ លោកបានចូល​រួម​វគ្គបណ្តុះបណ្តាលជាច្រើន ទាក់ទងនឹង​ការ​អភិវឌ្ឍ​​ន៍ជំនាញមីក្រូហិរញ្ញវត្ថុទាំងក្នុង និង​ក្រៅ​ប្រទេស ។ លោកមានបទពិសោធន៍ជាង ២០ ឆ្នាំ ក្នុង​វិស័យ​ធនាគារ និងមីក្រូហិរញ្ញវត្ថុ ។ លោកបាន​ចូលរួម​បម្រើការងារនៅប្រាសាក់ក្នុងឆ្នាំ ២០០២ ក្នុង​តួនាទី​ជាមន្ត្រីឥណទាន ។ ជាបន្តបន្ទាប់ លោក​​ត្រូវបានតំឡើងតួនាទី ជានាយកអនុសាខា នាយក​​សាខា និងជាប្រធានផ្នែកឥណទាន ។ ក្នុង​ឆ្នាំ ២០១០ លោកត្រូវបានដំឡើងតួនាទីជានាយក​នាយកដ្ឋាន​គ្រប់គ្រង និងអភិវឌ្ឍផលិតផល។ លោក​ត្រូវ​បាន​តំឡើងតួនាទី ជាអនុប្រធាននាយក​​ប្រតិបត្តិទទួលបន្ទុកធនធានមនុស្ស ចាប់ពីឆ្នាំ ២០២០ រហូតមកទល់ដើមឆ្នាំ ២០២២ ។ បច្ចុប្បន្ន​​​លោក​​កាន់តួនាទី ជានាយកប្រតិបត្តិគ្រប់​គ្រង​ប្រតិបត្តិការ​​​​នៃគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ហ្វឺស ហ្វាយ​នែន ។